Friday, August 30, 2013

នៅថ្ងៃទី៣១ ខែសីហានេះគណបក្សសង្គ្រោះជាតិ បានប្រកាសរៀបចំធ្វើពិធីហាត់សមសម្រាប់មហាបាតុកម្មអហិង្សាចំនួនពីរលើក នៅ​​ទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ មុនពេលដែលគណបក្សនេះគ្រោងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ប្រឆាំង​លទ្ធផលបោះឆ្នោត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០១៣​នេះ។ ការរៀបចំធ្វើពិធីហាត់សមសម្រាប់មហាបាតុកម្មអហិង្សាចំនួនពីរលើកគឺនៅថ្ងៃទី០១ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង​៤​​រសៀល ដល់ម៉ោង៧យប់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ មន្រ្ដីសាលារាជធានីភ្នំពេញ បានឲ្យដឹង ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ យក​ទី​​លាន​ប្រជាធិបតេយ្យធ្វើជាទីតាំងសម្រាប់​ហាត់សម ធ្វើបាតុកម្មអហិង្សាបាននោះទេ។ មូលហេតុ ដោយសារមិនមានច្បាប់ណា ដែលអនុញ្ញាតឲ្យធ្វើការហាត់សម នៅទី​លាន​ប្រជាធិបតេយ្យនោះទេ ព្រោះទីលាន​ប្រជា​ធិប​តេយ្យបង្កើតឡើង សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការជួបជុំសម្ដែងមតិ មិន​មែនសម្រាប់​ធ្វើ​ការហាត់សម ធ្វើបាតុកម្មនោះ​ទេ៕(​ដោយៈ​ឃួន សុភ័ក្រ)

No comments:

Post a Comment