ព័ត៌មានពិត រហ័ស ច្បាស់លាស់/Hot news, Education, and Entertainment.
Friday, August 30, 2013
នៅថ្ងៃទី៣១ ខែសីហានេះគណបក្សសង្គ្រោះជាតិ បានប្រកាសរៀបចំធ្វើពិធីហាត់សមសម្រាប់មហាបាតុកម្មអហិង្សាចំនួនពីរលើក នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ មុនពេលដែលគណបក្សនេះគ្រោងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ប្រឆាំងលទ្ធផលបោះឆ្នោត។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣នេះ។ ការរៀបចំធ្វើពិធីហាត់សមសម្រាប់មហាបាតុកម្មអហិង្សាចំនួនពីរលើកគឺនៅថ្ងៃទី០១ និងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៤រសៀល ដល់ម៉ោង៧យប់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ មន្រ្ដីសាលារាជធានីភ្នំពេញ បានឲ្យដឹង ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ យកទីលានប្រជាធិបតេយ្យធ្វើជាទីតាំងសម្រាប់ហាត់សម ធ្វើបាតុកម្មអហិង្សាបាននោះទេ។ មូលហេតុ ដោយសារមិនមានច្បាប់ណា ដែលអនុញ្ញាតឲ្យធ្វើការហាត់សម នៅទីលានប្រជាធិបតេយ្យនោះទេ ព្រោះទីលានប្រជាធិបតេយ្យបង្កើតឡើង សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការជួបជុំសម្ដែងមតិ មិនមែនសម្រាប់ធ្វើការហាត់សម ធ្វើបាតុកម្មនោះទេ៕(ដោយៈឃួន សុភ័ក្រ)
Subscribe to:
Posts (Atom)